Skip to main content

Public alert system transitions to Everbridge (Khmer)

ខោនធីវ៉ាស៊ីនតោន ធ្វើការផ្លាស់ប្តូរផ្សេងៗទៅលើប្រព័ន្ធប្រកាសអាសន្នបន្ទាន់ថ្មីមួយ ដើម្បីឲ្យស្របគ្នាជាមួយនឹងប្រព័ន្ធរបស់រដ្ឋ។
News article
Release date: 10/20/2021

Public alert system transitions to Everbridge

 

នៅថ្ងៃទី 25 ខែតុលា ខោនធីវ៉ាស៊ីនតោន នឹងធ្វើការផ្លាស់ប្តូរទៅលើប្រព័ន្ធប្រកាសអាសន្នបន្ទាន់ថ្មីមួយ ដែលហៅថា អេវឺប្រីដ “Everbridge”។ ខោនធីនេះកំពុងតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ចុះឈ្មោះ។

ដើម្បីធានាបានថាសមាជិកក្នុងសហគមន៍អាចទទួលបានព័ត៌មានក្នុងគ្រាអាសន្ន ខោនធីវ៉ាស៊ីនតោន លើកទឹកចិត្តប្រជាពលរដ្ឋឲ្យចុះឈ្មោះដើម្បីទទួលការប្រកាសអាសន្នបន្ទាន់តាមរយៈប្រព័ន្ធប្រកាសអាសន្នថ្មីរបស់ខោនធី ដែលហៅថាប្រព័ន្ធ អេវឺប្រីដ “Everbridge”។

តាមរយៈប្រព័ន្ធ អេវឺប្រីដ “Everbridge” ភ្នាក់ងារផ្តល់ជំនួយបឋមរបស់ខោនធី និងដៃគូសហការ អាចចេញការប្រកាសអាសន្នបន្ទាន់ឲ្យទៅខោនធីទាំងមូល ឬតំបន់ដែលអាចងាយរងផលប៉ះពាល់ដែលនៅជិតខោនធីនោះ។ ប្រជាពលរដ្ឋដែលបានចុះឈ្មោះនឹងត្រូវបានប្រកាសប្រាប់ ហើយទទួលបានព័ត៌មានទាន់ហេតុការណ៍យ៉ាងឆាប់រហ័សនៅក្នុងស្ថានភាពដូចជា អាកាសធាតុអាក្រក់ មានបញ្ហាធ្ងន់ធ្ងរពេលដាច់ចរន្តអគ្គិសនី ក៍ដូចជាការជូនដំណឹងពីបញ្ហាទឹកសម្រាប់ប្រើប្រាស់ មនុស្សបាត់ខ្លួន ការជម្លៀស និងស្ថានភាពសុវត្ថិភាពសាធារណៈផ្សេងទៀត។

នៅពេលចុះឈ្មោះប្រជាពលរដ្ឋអាចជ្រើសរើសរបៀបដែលពួកគេចង់ទទួលបានព័ត៌មានទាន់ចិត្ត តាមរយៈទូរស័ព្ទលើតុ ទូរស័ព្ទដៃ អ៊ីមែល ការផ្ញើសារ និងតាមរបៀបផ្សេងៗជាច្រើនទៀត។

តាមរយៈការប្តូរទៅប្រើប្រព័ន្ធប្រកាសអាសន្ន អេវឺប្រីដ “Everbridge” ខោនធី វ៉ាស៊ីនតោន នឹងចូលរួមជាមួយកម្មវិធី OR-Alert (https://oralert.gov/) ដែលជាកម្មវិធីសម្រាប់ព្រមាន និងប្រកាសអាសន្ននៅទូទាំងរដ្ឋ។ កម្មវិធី OR-Alert ព្យាយាមរកមើលដើម្បីធានាថាប្រជាពលរដ្ឋក្នុងរដ្ឋ អូរីហ្គិន ទាំងអស់អាចទទួលបានការព្រមានក្នុងគ្រាអាសន្នដ៍លំបាកលំបិន មិនថាពួកគេរស់នៅក្នុងសង្កាត់ណានោះទេ។ កម្មវិធី OR-Alert ក៏អាចឲ្យអ្នកផ្តល់ជំនួយបឋមមានមធ្យោបាយដ៏ល្អប្រសើរ ក្នុងការបញ្ជូនព័ត៌មានបន្ទាន់ដែលបានត្រៀមទុក ទៅដល់សហគមន៍នានាដែលបានទទួលរងការគំរាមកំហែងដោយគ្រោះមហន្តរាយមួយចំនួនដូចជា ភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម បានយ៉ាងឆាប់រហ័ស។

ការទទួលបានការប្រកាសអាសន្នបន្ទាន់ ជួយឲ្យអ្នកមានកំលាំងដើម្បីចាត់វិធានការភ្លាមៗ។ វាអាចជួយសង្គ្រោះអាយុជីវិតអ្នកនិងអាយុជីវិតរបស់មនុស្សជាទីស្រលាញ់របស់អ្នក។ ការចុះឈ្មោះដើម្បីទទួលបានការប្រកាសអាសន្នបន្ទាន់គឺងាយស្រួលណាស់តាមរយៈ៖ https://www.publicalerts.org/signup

សំណួរជាច្រើនដែលមនុស្សឧស្សាហ៍សួរជាញឹកញាប់សម្រាប់អ្នកកាន់គណនី CodeRED ៖

ខ្ញុំរស់នៅក្នុងខោនធីវ៉ាស៊ីនតោន ហើយខ្ញុំធ្លាប់បានបំពេញព័ត៌មានទំនាក់ទំនងរបស់ខ្ញុំកាលពីមុន។ តើខ្ញុំត្រូវការបំពេញព័ត៌មាននោះម្តងទៀតទេ?

បាទ / ចាស! មនុស្សជាច្រើននៅក្នុងខោនធីវ៉ាស៊ីនតោន បានបន្ថែមព័ត៌មានទំនាក់ទំនងបន្ទាន់របស់ពួកគេនៅក្នុង CodeRed ដែលជាប្រព័ន្ធប្រកាសអាសន្នបន្ទាន់ចាស់របស់ខោនធី។ ជាអកុសល គ្មានវិធីណាដែលអាចធ្វើបានដើម្បីដកព័ត៌មាននេះទៅដាក់ក្នុងប្រព័ន្ធថ្មីទេ ដូច្នេះអ្នកនឹងត្រូវបង្កើត គណនីថ្មី នៅក្នុងប្រព័ន្ធ អេវឺប្រីដ “Everbridge” ហើយបញ្ចូលព័ត៌មានទំនាក់ទំនងរបស់អ្នកសារឡើងវិញ។ ដំណើរការនេះមានភាពងាយស្រួល ហើយត្រូវចំណាយពេលប្រហែលជា តែប្រាំនាទីប៉ុណ្ណោះ។

 

ហេតុអ្វីបានជាខោនធីវ៉ាស៊ីនតោន ផ្លាស់ប្តូរប្រព័ន្ធប្រកាសអាសន្នបន្ទាន់?

អេវឺប្រីដ “Everbridge” គឺជាប្រព័ន្ធដែលប្រើដោយ OR-Alert ដែលជាកម្មវិធីសម្រាប់ប្រកាសនិងព្រមានទូទាំងរដ្ឋ អូរីហ្គិន។ ការក្លាយជាផ្នែកមួយនៃប្រព័ន្ធទូទាំងរដ្ឋមានន័យថា ប្រជាពលរដ្ឋនឹងអាចទទួលបានការប្រកាសដំណឹង ប្រសិនបើពួកគេផ្លាស់ប្តូរទៅរស់នៅកន្លែងផ្សេងទៀតនៅក្នុងរដ្ឋនោះ។ វាក៏អនុញ្ញាតឲ្យភ្នាក់ងារសុវត្ថិភាពសាធារណៈ អាចផ្ញើសារបានយ៉ាងឆាប់រហ័ស និងងាយស្រួលពេលមានហេតុការណ៍អាសន្នកើតឡើង ដែលស្ថិតនៅក្នុងខោនធីលើសពីមួយ។

 

ហេតុអ្វីព័ត៌មានសម្រាប់គ្រាអាសន្នរបស់ខ្ញុំមិនអាចបញ្ជូនទៅប្រព័ន្ធថ្មីបាន?

គ្មានមធ្យោបាយណាដែលអាចប្រាកដថា ព័ត៌មានទំនាក់ទំនងដែលបានមកពីកម្មវិធី CodeRed នឹងអាចប្រើបាន នៅពេលដាក់បញ្ចូលទៅក្នុងប្រព័ន្ធថ្មីនោះទេ។ ការបន្ថែមព័ត៌មានទំនាក់ទំនងដែលមិនអាចប្រើបាន អាចធ្វើឲ្យដំណើរការជូនដំណឹងក្នុងគ្រាអាសន្នមានភាពយឺតយ៉ាវ។ តាមរយៈការបង្កើតគណនីថ្មី ខោនធីវ៉ាស៊ីនតោន អាចដឹងប្រាកដថាព័ត៌មានទំនាក់ទំនងក្នុងគ្រាអាសន្នគឺជាព័ត៌មានបច្ចុប្បន្ន ហើយអាចទាក់ទងទៅត្រូវមនុស្សបានយ៉ាងឆាប់រហ័ស។ វាក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ងាយស្រួលធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់ពួកគេប្រសិនបើមានអ្វីផ្លាស់ប្តូរ ហើយអាចជ្រើសរើសប្រភេទនៃការប្រកាសដំណឹងដែលពួកគេចូលចិត្ត។

 

ចុះចំពោះព័ត៌មានដែលខ្ញុំបានបញ្ចូលក្នុងប្រព័ន្ធចាស់ តើវានឹងទៅជាយ៉ាងណាទៅ?

គណនីឯកជនទាំងអស់ ដែលរួមមាន អាសយដ្ឋាន អ៊ីមែល និងលេខទូរស័ព្ទ នឹងត្រូវបានលុបចេញពីប្រព័ន្ធចាស់ទាំងស្រុង។

Media Contact:

Alita Fitz, Emergency Management Coordinator
503-846-7588
[email protected]
Back to top